ព្រះមហាក្សត្រស្នើចាត់វិធានការបន្ទាន់រឿងយួន?ព្រះមហាក្សត្រទ្រង់ខ្ញាល់ជាខ្លាំងរឿងយួននៅស្រុកខ្មែរប្រមាថព្រះអង្គ
យោងតាមផេកហ្វេសប៊ុក Royal Du Cambodge ដែលមានព្រះឆាយាល័ក្ខណ៍ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសមាគមយួននៅស្រុកខ្មែរដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរមកលើព្រះបរមរតនកោដ្ឋ(សម្តេចឪនរោត្តមសីហនុ) និង ព្រះអង្គផ្ទាល់(នរោត្តមសីហមុនី) ។
ការប្រកាសជាសាធារណៈថ្កោលទោសពីសំណាក់អាក់ខោនផេកខាងលើ បានធ្វើឡើងបន្ទាប់សមាគមវៀតណាមនៅកម្ពុជាដែលកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ បានសរសេរនៅលើផេកហ្វេសប៊ុករបស់ខ្លួនថា«មិនត្រូវហៅ “វៀតណាម” ណាមួយថា “យួន” ដាច់ខាត បើហៅ ឬជេរ ដាច់ខាតត្រូវចាប់ “ដាក់គុក” ទោះស្តេច នរោត្ដម សីហមុនី ក៏ដោយ។ញុះញង់ឱ្យមានការរើសអើងជាតិសាសន៍ បំបែកបំបាក់ជាតិ “ដាក់គុក”
បង្កហេតុនាំឲ្យចលាចល អសន្ដិសុខសង្គម “ដាក់គុក”ប្រមាថមើលងាយ “ដាក់គុក”បើជាគណៈបក្សនយោបាយ “ត្រូវរំលាយចោល” »។
បង្កហេតុនាំឲ្យចលាចល អសន្ដិសុខសង្គម “ដាក់គុក”ប្រមាថមើលងាយ “ដាក់គុក”បើជាគណៈបក្សនយោបាយ “ត្រូវរំលាយចោល” »។
ផេកហ្វេសប៊ុក Royal Du Cambodge បានសរសេរថា«យើងសូមថ្កោលទោសយ៉ាងដាច់អហង្ការជាលើកទី ២ ចំពោះសមាគមវៀតណាមនៅកម្ពុជា ដែលកន្លងមកធ្លាប់បានប្រើពាក្យជេរប្រមាថយ៉ាងធ្ងន់ធ្ងរនិងមិនអាចទទួលយកបានឡើយទៅកាន់ព្រះបាទបរមរតនកោដ្ឋ ជាទីគោរពស្រលាញ់នៃយើង ឯម្តងនេះទៀតសោតបានមើលងាយជាថ្មីម្តងទៀតមកកាន់ព្រះមហាក្សត្រ នរោត្តម សីហមុនី នៃយើង។ សូមមេត្តាមន្ត្រីគ្រប់ជាន់ថ្នាក់ត្រូវការចាត់ការជាបន្ទាន់ ដែលកន្លងមកសមាគមនេះបានមើលងាយជាច្រើនសារដល់ព្រះមហាក្សត្រ ប៉ុន្តែមិនដែលទទួលការដាក់ទោសពីមន្ត្រីយើងឡើយ ម្តងនេះសូមអស់លោកមេត្តាចាត់ការតាមការគួរ ។
យ៉ាងណាក៍ដោយនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ «អង្រុត»មិនអាចរកការសុំបញ្ជាក់បានទេពីមន្ត្រីជាន់ខ្ពស់ព្រះបរមរាជវាំង ជុំវិញអាក់ខោនផេកហ្វេសប៊ុកRoyal Du Cambodge ដែលមានព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រនិងប្រកាសថ្កោលទោសសមាគមយួននៅស្រុកខ្មែរខាងលើនេះ ៕
ប្រភព៖អង្រុត
No comments