គិតពិចារណាទាំងអស់គ្នា អំពីល្បិចចោរលួចឥវ៉ាន់ក្នុងហាង​ដែលគេចាប់បាន



ដោយមានការចង់ដឹងពីដំណើររឿងចោរលួចឥវ៉ាន់នាថ្ងៃទី14-03-2017 ហាង ហុងកុង សូមធ្វើការបកស្រាយជូនបងប្អូនទាំងអស់អោយបានជ្រាប ៖ 
-ដោយបុគ្គលនេះធ្លាប់មានប្រវត្តិពីកន្លងមក ហេតុដូច្នេះនៅពេលចូលដល់ក្នុងហាង បុគ្គលិកយើងមានការប្រុងប្រយ័ត្ន ។ តាមការសង្កេតរបស់បុគ្គលិកយើងគឺឃើញបុគ្គលនេះធ្វើសកម្មភាពដូចក្នុងវីដេអូ ។ ពេលចាប់បានភស្តុតាងនៅកន្លែង គឺជនសង្ស័យបានលួចយកស្រោមជើងដាក់ចូលក្នុងកាបូបជក់ផាត់មុខ ហើយដាក់ចូលក្នុងកាតាបស្ពាយពីមុខ នឹងបានបើកប្រអប់ម្សៅទម្លាក់ម្សៅដាក់ចូលក្នុងកាតាប ថែមទាំងប្រាប់បុគ្គលិកយើងថាម្សៅនេះមានតែប្រអប់ទទេ បុគ្គលិកយើងបានឆែកជូនគាត់ (មានវីដេអូ) ហើយគាត់ក៏គិតលុយតែទំនិញ៣មុខផ្សេងទៀត រូចដើរចេញទៅជិះម៉ូតូ ពេលបុគ្គលិកយើងទៅហៅមក គាត់មិនចង់មកទេដោយបម្រុងបើកម៉ូតូបុកបុគ្គលិកយើងទៀត ។ ពេលចូលមកដល់ខាងក្នុង បុគ្គលិកយើងសួរថាបងមានបានភ្លេចគិតលុយទំនិញមួយណាទេ? គាត់ឆ្លើយថាអត់មានទេ បុគ្គលិកយើងប្រាប់ថាបានឃើញគាត់យកម្សៅពណ៌ផ្កាឈូក១ប្រអប់ គាត់ក៏ថាអត់មានទៀត ហើយយើងក៏សុំឆែកកាតាបទើបគាត់យកចេញមក ។
-យើងបានអញ្ជើញគាត់មកដោះស្រាយតាមគោលការណ៏ក្រុមហ៊ុនគ្រាន់តែពិន័យ១គុណ១០ នឹងធ្វើកិច្ចសន្យាធានាថាឈប់ប្រព្រិត្តទៀត តែគាត់មិនព្រមសារភាពថែមទាំងគម្រាមហាងយើងថាប្តឹងៗទៅ ហើយគាត់បានទូរស័ព្ទហៅបងជីដូនមួយគាត់ដោយប្រាប់ថាគាត់មិនបានលួចទេគឺគាត់ភ្លេចនៅក្នុងកាតាប មិនបានគិតលុយ ហើយបងគាត់ក៏និយាយថាចង់ប្តឹងៗទៅគាត់អត់ខ្លាចទេព្រោះគាត់ក៏ជាប៉ូលិសដែរ ។ ក្នុងពេលគ្មានដំណោះស្រាយ ហាងយើងបានអញ្ជើញសម្ថកិច្ចក្នុងតំបន់មកធ្វើការដោះស្រាយ ។ គាត់នៅតែមិនសារភាពនៅចំពោះមុខសមត្ថកិច្ច នឹងបងរបស់គាត់ ដោយបាននិយាយថាអត់មានកន្ត្រកដាក់បានគាត់ដាក់ក្នុងកាតាប តែពេលគាត់លួចម្សៅគឺដៃគាត់កាន់កន្ត្រក(មានវីដេអូ) ហើយគាត់នៅតែមិនព្រមទទួលសារភាពដែរ បន្ទាប់មកយើងក៏បង្ហាញវីដេអូដែលគាត់ធ្វើសកម្មភាពជូនសមត្ថកិច្ចមើល ហើយសមត្ថកិច្ចបានបញ្ជាក់ថានេះគឺជាបទល្មើសជាក់ស្តែងដែលអាចដាក់ពាក្យបណ្តឹងទៅតុលាការបាន។ ដោយឃើញបុគ្គល់មិនព្រមទទួលកំហុស ហាងយើងសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅតុលាការ១គុណ១០ ពេលនោះបងរបស់គាត់ក៏គ្មានពាក្យនឹងនិយាយតទៅទៀតទេ គឺមានតែបន្ទោសប្អូនដែលនៅតែមិនព្រមសារភាព ហើយដោយអាណិតប្អូនបងគាត់បានស្នើសុំធ្វើការសំរួល គាត់បានសុំកុំដាក់ពាក្យបណ្តឹង ហើយព្រមសង១00ដុល្លា ក្រោមការសំរុះសំរួលពីសមត្ថកិច្ច ហាងយើងខ្ញុំព្រមដកពាក្យបណ្តឹងហើយមានលក្ខខណ្ឌ អោយ Post រូប និងបិទរូបនៅមុខហាង ដោយមិនអនុញ្ញាតអោយចូលហាងហុងកុងទាំង៣សាខាទៀត នេះជាការព្រមព្រៀងគ្នាចំពោះមុខសមត្ថកិច្ច ។
-ម្តាយរបស់គាត់មិនសុខចិត្ត បានទូរស័ព្ទមកហាងយើងខ្ញុំ ហើយហាងយើងបាននិយាយអោយម្តាយគាត់ចេញសារជាសម្លេងថាក្នុងនាមគាត់ជាម្តាយនឹងធ្វើការសុំទោសដល់ហាង ដោយសារគាត់អប់រំកូនមិនបានល្អ ហើយគាត់នឹងសន្យាថានឹងអប់រំកូនមិនអោយធ្វើខុសទៀតទេ នោះហាងយើងខ្ញុំនឹងព្រមលុបរូបចេញដើម្បីផ្តល់ឱកាសអោយក្មេងកែរខ្លួន តែម្តាយគាត់បានឆ្លើយថាចាំពិភាក្សាគ្នាសិន ហើយគាត់បានទូរស័ព្ទមកជាលើកទី២ដូចក្នុងវីដេអូជាសម្លេង ។ យើងក៏យល់ពីអារម្មណ៏របស់ម្តាយដែរ តែគាត់មិនបានចូលរួមក្នុងពេលដោះស្រាយ គាត់មិនបានដឹងដំណើររឿងច្បាស់ គាត់ស្តាប់តែម្ខាង តែគាត់ធ្វើបែបនេះគឹធ្វើអោយកូនរិតតែដើរផ្លូវខុស ។ បុគ្គលមួយចំនួនបាននិយាយថាមិនអាណិតអ្នកលួចទេ ខូចអនាគត់គ្នា តែលោកអ្នកមានអាណិតបុគ្គលិកក្នុងហាងយើងទេ ពេលគេលួចទំនិញនៅកន្លែងគ្នាកាន់កាប់ បុគ្គលិកត្រូវសង់សំណងជូនក្រុមហ៊ុន សូមពិចារណាចំពោះរឿងនេះផង បើស្រឡាញ់កិត្តយសកុំធ្វើទង្វើលួចគេបែបនេះ សរុបសេចក្តីមកប្រសិនបើហាងយើងគ្មានវីដេអូពីកាមេរ៉ាទេ យើងនឹងខាតបង់ព្រោះគាត់មិនព្រមសារភាព ហើយសមត្ថកិច្ចក៏មិនជឿដែរបើគ្មានភស្តុតាង ទោះជាយើងចាប់បានដាក់ទំនិញក្នុងកាតាបក៏មិនព្រមទទួលដដែលបើគ្មានវីដេអូដោយយកលេសថាជាការភ្លេច ។ ហេតុអ្វីបានជាបុគ្គលិកយើងតាមដានបុគ្គលម្នាក់នេះព្រោះធ្លាប់ធ្វើម្តងរួចហើយ ។ ការយល់ឃើញរបស់លោកអ្នកខុសពីហាងយើងខ្ញុំ សូមទោសមិនបានខមិនបន្តទៀតទេ សូមយល់ពីអារម្មណ៏ហាងដែលត្រូវគេលួចទំនិញផង ខ្ញុំមិនយល់ថាបទល្មើសជាក់ស្តែងប្រែក្លាយទៅជាបទបរិហាកេរ្ត៏ទៅវិញ ។ ទង្វើដែលយើងធ្វើក៏បានសាកសូរទៅមេធាវីហើយដែរដោយប្រាប់មិនខុសទេដោយយើងមានភស្តុតាងជាក់ស្តែង ។ ហាងយើងខ្ញុំគ្មានខ្នងទេ ដោយគ្រាន់តែជឿជាក់លើច្បាប់ ហើយយើងមានភស្តុតាងគ្រប់គ្រាន់។ សូមមើលវីដេអូខាងក្រោម !! សូមអរគុណ!


ប្រភព៖ហុងកុងshop

No comments

Powered by Blogger.