ប្រឡង​បាក់​ឌុប​ថ្ងៃទី​១ ! បេក្ខជន បេ​ក្ខ​នារី​​២១​នាក់​មាន​បញ្ហា​សុខភាព ក្នុងនោះ​២​នាក់​មិនអាច​ប្រឡង​បាន

ប្រឡង​បាក់​ឌុប​ថ្ងៃទី​១ ! បេក្ខជន បេ​ក្ខ​នារី​១ ៤៩៧​នាក់​អវត្តមាន និង​២១​នាក់​មាន​បញ្ហា​សុខភាព
ក្នុងនោះ​២​នាក់​មិនអាច​ប្រឡង​បាន​ សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) សម្រាប់​ថ្ងៃទី​១ គឺ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៧​នេះ​នៅ​ទូទាំងប្រទេស​បានបញ្ចប់​ដោយ​ដំណើរ​ការល្អ ខណៈ​មាន​បេក្ខជន បេ​ក្ខ​នារី​ចំនួន​១ ៤៩៧​នាក់​អវត្តមាន ដែល​ភាគច្រើន​ជា​សិស្ស​បំពេញវិជ្ជា (​ស្វ័យរិន​) និង​បេក្ខជន បេ​ក្ខ​នារី​ចូលរួម​ប្រឡង​ចំនួន​២១​នាក់​មាន​បញ្ហា​សុខភាព ក្នុងនោះ​មាន​ចំនួន​២​នាក់​មិនអាច​បន្ត​ការប្រឡង​បាន ដោយសារ​មាន​អាកា​រៈ​ធ្ងន់ធ្ងរ ។​ ដំណើរការ​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៧​នេះ ដែល​រៀបចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) នឹង​ប្រព្រឹត្តទៅ​រយៈពេល​០២​ថ្ងៃ គឺ​ថ្ងៃទី​២១-២២ ខែសីហា ឆ្នាំ​២០១៧ ដោយមាន​បេក្ខជន បេ​ក្ខ​នារី​ក្នុង​បញ្ជី​ឈ្មោះ​ប្រឡង​ចំនួន​១០១ ៤១០​នាក់ (​ស្រី​៥០ ០៤៩​នាក់​) បែង​ចែកជា​១៧៩​មណ្ឌល ស្មើនឹង​៤ ០៩៣​បន្ទប់​នៅ​ទូទាំងប្រទេស ។​ចំពោះ​វិញ្ញាសា​ដែល​នៅសល់​សម្រាប់​ប្រឡង​នៅ​ថ្ងៃទី​ស្អែក​ទី​២២ ខែសីហា ឆ្នាំ​២០១៧​ដែលជា​ថ្ងៃ​បញ្ចប់​នៃ​ការប្រឡង​គឺ ៖ ១-​ថ្នាក់​វិទ្យាសាស្ត្រ ៖ អក្សរសាស្ត្រ​ខ្មែរ (៩០​នាទី​) រូបវិទ្យា (៩០​នាទី​) និង​គណិតវិទ្យា (១៥០​នាទី​) ២-​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ៖ គណិតវិទ្យា (៩០​នាទី​) សីលធម៌​-​ពលរដ្ឋវិទ្យា (៩០​នាទី​) និង​អក្សរសាស្ត្រ​ខ្មែរ (១៥០​នាទី​) ។








No comments

Powered by Blogger.