អាណិតគាត់ណាស់ ជួយស៊ែរម្នាក់១ផង!! រវល់តែទៅធ្វើអនុរក្សប្រឡងបាក់ឌុប ត្រឡប់មកវិញ ភ្លើងឆេះផ្ទះអស់

ពិតជា​គួរឱ្យ​សោកស្តាយ​ខ្លាំងណាស់​ ដែលគ្រូបង្រៀន​ពីរ​នាក់​ប្តី ប្រពន្ធ នៅពេល​ពួកគាត់​ទាំងពីរ​នាក់​បាន​ចេញទៅ​ធ្វើ​អនុ​រ័ក្ស​ប្រឡង​បាក់​ឌុប​នៅ​ទី​រួម​ខេត្តបាត់ដំបង ដោយផ្ទះរបស់គាត់ត្រូវភ្លើង​ឆេះ​​អស់ គ្មាន​សល់​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​បន្តិច​ឡើយ ។​
​ករណីនេះបាន​កើតឡើង​នា​វេលា​ម៉ោង ៤ ទៀបភ្លឺ​ថ្ងៃទី ២២ ខែសីហា ឆ្នាំ​ ២ ០១៧ នៅ​ចំណុច ភូមិ​ទួល​ប​ល្ល័​ង្គ ឃុំ​គាស់ក្រឡ ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​ ។ គ្រួសារ​គ្រូបង្រៀនទៅធ្វើ​អនុ​រ័ក្ស​ប្រឡង​បាក់​ឌុប ដែលត្រូវ​ភ្លើង​ឆេះ​ផ្ទះ​នោះ ​​ប្តីមានឈ្មោះ ជុំ ភក្តី អាយុ ៣២ ​ឆ្នាំ ប្រពន្ធ ឈ្មោះ ឌិន សារឿ​ត អាយុ ៣១ ឆ្នាំ ។ ពួកគាត់​ទាំងពីរ​នាក់​ចេញពី​ផ្ទះ​ទៅធ្វើ​អនុ​រ័ក្ស​ប្រឡង​បាក់​ឌុប តាំង​ពី​រសៀល ថ្ងៃទី ២០ ខែសីហា ឆ្នាំ​ ២០១៧ ហើយនឹង​ត្រឡប់មកវិញ​នៅ​ព្រឹក​ ថ្ងៃទី ​២៣​ ខែសីហា ឆ្នាំ ​២០១៧ ។
សមត្ថកិច្ច​សង្ស័យបណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី ។​  ​គ្រោះ​អគ្គិភ័យ​នេះ មិន​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ឡើយ តែ​គួរ​ឱ្យ​សោកស្តាយ​បំផុត​នោះគឺ​ទ្រព្យសម្បតិ្ត​នៅក្នុង​ផ្ទះ​ទាំង​ប៉ុន្មាន ត្រូវ​ខូ​ត​ខាត​ទាំងអស់​គ្មាន​សល់ ហើយ​គេ​នៅ​មិនទាន់​ដឹងថា ​លោកគ្រូ អ្នកគ្រូ​ទាំងពី​នាក់​ប្តី ប្រពន្ធ ដឹង​ពី​ភ្លើង​ឆេះ​ផ្្ទះរបស់ខ្លួន​ហើយ​ ឬ នៅនោះទេ? ៕



No comments

Powered by Blogger.