សំដីប៉ុន្មានម៉ាត់ពីអ្នកសង្កេតការណ៏(ACU)ផ្ញើរទៅប្អូនៗប្រលងទី12ចាក់ដោតអារម្មណ៏អ្នកលេងហ្វេសបុកយ៉ាងខ្លាំង
ពិតណាស់ថាថ្ងៃនេះគឺជាថ្ងៃទី1នៃការប្រលងបញ្ចប់ការសិក្សាទុតិយភូមិឬហៅថាប្រលងបាក់ឌុប យើងសង្កេតឃើញថាព្រឹកមិុញប្អូនៗប្រលងទី12ច្បាស់ជាមានការប្រលងយ៉ាងស្វិតស្វាញណាស់ ប្រើចំណេះវិជ្ជារបស់ប្អូនយកមកប្រើប្រាស់ ដើម្បីការប្រលងក្នុងរយះពេល2ថ្ងៃនេះ។ ហើយក៏មានប្អូនទី12ខ្លះក៏មានការរអ៊ូរទៅកាន់អ្នកសង្កេតការណ៏ផងដែរថា ប្អូនគេប្អូនយើងទេបង បងក៏ធ្លាប់ប្រលងដែរ គួរយល់ពីអារម្មណ៏ប្អូនៗខ្លះហើយ នឹងមានអ្វីៗផ្សេងៗទៀត។ ហើយបន្ទាប់មកក្នុងថ្ងៃដដែលនេះអ្នកសង្កេតការណ៏ឆ្លើយទៅតាមការនិយាយរបស់ប្អូនៗថា: ប្អូនៗខ្លះមិនទាន់ងើបទេ តែពួកបងងើបមកដល់មណ្ឌលមុនម៉ោង៦កន្លះ ទាំងមិនទាន់បានហូបបាយផង ថ្ងៃត្រង់ ឈរឆែកនៅមាត់ទ្វារប្អូនៗរអ៊ូថាក្តៅណាស់ ប៉ុន្តែពួកបងត្រូវឈរនៅទីនេះមុនប្អូន និងចេញក្រោយប្អូន ក្តៅជាងប្អូនៗឆ្ងាយណាស់ ប្អូនៗអង្គុយប្រលងយូរចុកខ្នងចង្កេះ ប៉ុន្តែពួកបងឈរខាងក្រៅ ៨ម៉ោងពេញ ទាំងឈឺខ្នងទាំងចុកជើង ប្អូនៗរអ៊ូពីការប្រលងតឹងតែង គិតថាពួកបងតឹងមិនយល់ ប៉ុន្តែចង់បញ្ជាក់ថាពួកបងធ្លាប់ឆ្លងកាត់វាមុនប្អូនដែរតើ ហេតុតែចង់លើកម្ពស់ការប្រលង ការអប់រំរបស់យើង នេះជាទឹកចិត្តអ្នកស្ម័គ្រចិត្តសង្កេតការណ៍ ដែលប្អូនៗគួរយល់ថាហេតុអីបានជាពួកបងមិនព្រមដេកនៅផ្ទះសម្ងំសុខទៅមកលំបាកធ្វើអី?ដើម្បីអោយពួកប្អូនៗប្រឹងប្រែងដោយសម្ថតភាពពិត ពួកយើងស្ម័គ្រចិត្ត ជួយសម្រួលដល់ការសង្កេតការណ៍ព្រមទាំងការងារផ្សេងៗដែលអាចជួយបាននៅក្នុងមណ្ឌលប្រលង។ គ្មានបងៗសង្កេតការណ៍រូបណា បន់អោយប្អូនៗធ្លាក់ទេ តែប្អូនៗត្រូវជួយខ្លួនឯងដោយសមត្ថភាពពិត។ កាលបងប្រលង បងមានតែបុិច និងចំនេះដឹងចូលទៅប៉ុណ្ណោះ។ ពិតណាស់ការប្រលងប្រាកដជាមានធ្លាក់មានជាប់ហើយ ហើយតាមការឆ្លើយតបបែបនេះតើបងប្អូនយល់ស្របឬគិតយ៉ាងណាដែរ? សូមមតិម្នាក់មួយមកបងប្អូនទាំងអស់គ្នា!
No comments