ខែ​នេះ​នាយ ចឺម និង​ លក្ខិណា សម្រេច​ក្តី​សុបិន​ទិញ​ផ្ទះ​តម្លៃ​រាប់​ម៉ឹន​ដុល្លារ


ក្នុង​ខែ​នេះ មាន​តារា​ខ្មែរ​ពីរ​រូប​ហើយ គឺ​នាយ ចឺម និង​កញ្ញា ថន លក្ខិណា ដោយ​បាន​ចំណាយ​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​ពី​ការងារ​សិល្បៈ មក​ទិញ​ផ្ទះ​តម្លៃ​ម៉ឺនៗ​ដុល្លារ។
ថ្មីៗ​នេះ​នាយ​ចឺម បាន​ប្រមូល​ប្រាក់​ប្រមាណ ៥ម៉ឺន​ដុល្លារ ដែល​គ្រោង​នឹង​ទិញ​វីឡា បាន​យក​ទៅ​សាងសង់​ផ្ទះ​ថ្ម​យ៉ាង​ស្កឹមស្កៃ​ជូន​ឱពុក​ម្តាយ​នៅ​ខេត្ត​កំពង់​ស្ពឺ ហើយ​នឹង​រួចរាល់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

ចំណែក​ថ្លៃ​បរិក្ខារ​តុបតែង​ក្នុង​ផ្ទះ លោក ឈុន សុវណ្ណភក្តី ដែល​ជា​អ្នក​ចាត់​ការ​ទូទៅ​ប្រចាំ​ផលិតកម្ម BKS និង​ជា​បង​ប្អូន​ធម៌​តែ​មួយ​គ្មាន​ពីរ​របស់​នាយ ចឺម ជា​អ្នក​ជួយ​ផ្គត់ផ្គង់​បន្ថែម ក្រែង​ខ្វះខាត។
ដោយ​ឡែក​សម្រាប់​កញ្ញា ថន លក្ខិណា​ឯណេះ​វិញ កាល​ពី​ព្រឹក​មិញ បាន​ឡើង​វីឡា​ដ៏​ធំ​ស្កឹមស្កៃ​ដែល​ជា​ក្តី​ស្រមៃ​របស់​ខ្លួន​ជា​យូរ ដែល​មាន​ទីតាំង​នៅ​បុរី​ប៉េង ហូត ទល់​មុខ​សាលា​កសិកម្ម​ព្រែកលៀប ឯ​ថ្លៃ​ចំណាយ​ខាង​សាមី​ខ្លួន​មិន​បាន​បញ្ជាក់​ច្បាស់​ពី​តួលេខ គ្រាន់​តែ​ដឹង​ថា​ចំណាយ​ដល់​ទៅ​ខ្ទង់​សែន​ដុល្លារ​ឯណោះ​សម្រាប់​ថ្លៃ​ផ្ទះ​និង​ការ​តុបតែង​ខាង​ក្នុង។

ក្រោយ​បង្ហោះ​រូប​វីឡា​ដ៏​ស្កឹមស្កៃ​នៅ​លើ​បណ្ដាញ​សង្គម មិត្ត​ភក្តិ​សិល្បៈ​ជា​ច្រើន​បាន​​ចេញ​ជួយ​អបអរ​សាទរ​នាង​ដល់​លក្ខិណា និង​បាន​ជូន​ពរ​ឲ្យ​រក​ស៊ី​​ទទួល​ទាន​មាន​បាន​ក្នុង​ទ្រនំ​ដ៏​ស្កឹមស្កៃ​​មួយ​នេះ៕




ប្រភព៖Ankgorpost

No comments

Powered by Blogger.