តារា​លក់​ឡេ​អនឡាញ​ល្បី​រៀបការ​ខែ​ក្រោយ ចាប់​ខ្លួន​ព្រោះ​ពី​រឿង​កាច់កុង​រក​ស៊ី​ជាមួយ​អ្នក​ធំ

យ៉ាង​ក្រោយ​ការ​ចាប់​ខ្លួន លោក ឌួង ឆាយ បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង ចំពោះ​ចំណាត់​ការ​របស់​តុលាការ ដោយ​សំអាង​ថា មាន​រឿង​ក្តី​ធំៗ​ច្រើន​ណាស់​រង់ចាំ​រក​យុត្តិធម៌​ជូន​ពលរដ្ឋ មិន​មែន​មក​រវល់​តែ​រឿង​ក្តី​តូចតាច​បែបនេះ​ទេ ហើយ​ម្យ៉ាង​ស្រ្តី​លក់​ឡេ​ខាង​លើ​ក៏​មិន​បាន​ធ្វើ​ខុស​ច្បាប់ ឬ​អោយ​អ្នក​ណា​មាន​បញ្ហា​សុខភាព​ដែរ។ លោក​បន្ថែម​ថា គួរ​គ្រាន់​តែ​យក​ទៅ​ណែនាំ មិន​មែន​ចាប់​ភ្លាម ដាក់​គុក​ភ្លាម​នោះ​ទេ។
ចំណែក​លោក លោក ផែង វណ្ណៈ ដែល​ជា​មន្រ្តី​រាជការ​ល្បី​ឈ្មោះ ធ្វើការ​នៅ​ក្រសួង​មហាផ្ទៃ ក៏​បញ្ចេញ​ទស្សនៈ​ស្រដៀង​គ្នា​នេះ​ដែរ ដោយ​លោក​ថា អ្នក​លក់​ឡេ​ឈ្មោះ​រីយ៉ា​នោះ​ពុំ​បាន​ធ្វើ​អី​ខុស​ទេ ព្រោះ​​នាង​មិន​​ទាន់​បាន​លាយ​ឡេ​ធ្វើ​ឲ្យ​អតិថិជន​រង​ប្រតិកម្ម​ស្បែក​នៅ​ឡើយ​ដែរ សមត្ថកិច្ច​គួរ​គិត​ធ្វើ​រឿង​ណា ឲ្យ​បាន​ប្រយោជន៍​ជាង​នេះ​ល្អ​ជាង។

ប៉ុន្តែ​បើ​តាម​លួច​បង្ហើប​ពី​មិត្តភ័ក្តិ​របស់ រីយ៉ា ដែល​មាន​គម្រោង​នឹង​រៀបការ​ខែ​ក្រោយ​នេះ ការ​មាន​រឿង​រហូត​ដល់​ចាប់​ខ្លួន​នេះ ព្រោះ​តែ​នាង​ធ្លាប់​មាន​បញ្ហា​កាច់​កុង​ជា​មួយ​ប្រពន្ធ​អ្នក​ធំ​ម្នាក់ ដែល​បាន​រក​ស៊ី​មុខរបរ​ដូចគ្នា ហើយ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ក៏​កើត​ឡើង​ប៉ូលិស​ចុះ​ចាប់​ដល់​កន្លែង​តែ​ម្តង៕




ប្រភព៖Angkor post

No comments

Powered by Blogger.