សម័យនេះទុកចិត្តមិនបានទេ! ឃើញគាត់សាច់ដុំធំៗ រាងសង្ហាអ៊ីចឹង តែតាមពិតគាត់គឺជា...
ម៉ាឡេស៊ី៖ លោក Meet El Lye អាយុ ៣៦ឆ្នាំ គឺជាម្ចាស់ក្លឹបហាត់ប្រាណមួយកន្លែង នៅក្នុងទីក្រុង Ipoh ប្រទេសម៉ាឡេស៊ី។ ពិតណាស់ ក្នុងនាមជាម្ចាស់ក្លឹបហាត់ប្រាណទៅហើយ El Lye ប្រាកដជាមានសាច់ដុំធំៗ គួរឲ្យចាប់អារម្មណ៍ជាក់ជាពុំខាន ប៉ុន្តែអ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនោះគឺ តាមពិត El Lye មិនមែនមានដើមកំណើតជាមនុស្សប្រុសនោះទេ។
ឈ្មោះពិតរបស់ El Lye គឺ Elaine Lye ប៉ុន្តែ ដើម្បីឲ្យសមជាមួយរូបរាង និងសាច់ដុំធំៗនោះ គេក៏បានប្តូរឈ្មោះខ្លួនឯងទៅជា El Lye វិញ។
ដំបូងឡើយ El Lye បានចាប់ផ្តើមផ្លាស់ប្តូររូបរាងរបស់ខ្លួន តាមរយៈការលេបថ្នាំជាតិ ស្តេរ៉ូអ៊ីត ដើម្បីឲ្យសាច់ដុំរបស់គេឡើងធំបានឆាប់រហ័ស ប៉ុន្តែគេបានលេបវាក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ ដោយសារជាតិ ស្តេរ៉ូអ៊ីត អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរាងកាយ។
ជាការពិត រាងកាយរបស់ El Lye ពិតជាបានផ្លាស់ប្តូរច្រើនណាស់។ កាលពីមុន គេមានទម្ងន់ត្រឹមតែ ៤២គីឡូតែប៉ុណ្ណោះ ប៉ុន្តែដោយសារការហាត់ប្រាណ និងសាច់ដុំធំៗរបស់គេ ទើបធ្វើឲ្យគេឡើងទម្ងន់ដល់ទៅ ៦២គីឡូឯណោះ។
ទោះជាយ៉ាងណា ការស្រមើស្រមៃខុសធម្មជាតិនេះ បានធ្វើឲ្យគេបាត់បង់មិត្តប្រុសម្នាក់ដែលធ្លាប់រាប់អានគ្នាជាង៧ឆ្នាំកន្លងមកហើយ។
យោងទៅតាមសារព័ត៌មាន FMT បានឲ្យដឹងថា បើទោះបីជា El Lye មានរូបរាងដូចជាមនុស្សប្រុស សាច់ដុំកង់ៗ រោមពេញខ្លួន និងសម្លេងធំក៏ពិតមែន ប៉ុន្តែគេមិនទាន់បានកែភេទនៅឡើយទេ ហើយគេក៏មិនដែលបានប៉ះមុខកាំបិតសូម្បីតែម្តងដែរ។
លើសពីនេះ ដោយសារតែរូបរាងរបស់ El Lye ដូចមនុស្សប្រុសពេក ដូច្នេះជាធម្មតា គេត្រូវចូលបន្ទប់ទឹកប្រុស ព្រោះនៅពេលដែលគេចូលបន្ទប់ទឹកស្រី គេតែងតែធ្វើឲ្យនារីៗទាំងនោះ ភ័យតក់ស្លុត រហូតមានម្តងនោះ ពួកគេបានហៅសន្តិសុខឲ្យមកជួយថែមទៀតផង។
ជាងនេះទៅទៀត El Lye ក៏ជាមនុស្សម្នាក់ដែលពោរពេញដោយគំនិតវិជ្ជមានផងដែរ។ គេតែងតែចែករំលែកគំនិតមួយចំនួនទាក់ទងនឹងការលើកទឹកចិត្ត និងការជំរុញចិត្ត ចូលទៅក្នុងគណនីបណ្តាញសង្គមរបស់គេជាប្រចាំផងដែរ៕

No comments