គ្រាន់តែការសប្បាយរបស់ម៉ាក់ប៉ាសោះធ្វើឱ្យខ្ញុំលំបាកបែបនេះ តើម៉ាក់ប៉ាជាមនុស្សប្រភេទណា?

កូនដឹងថាម៉ាក់ប៉ាច្បាស់ជាមិនចង់ធ្វើបែបនេះទេ ហើយកូនក៏ដឹងទៀតថាម៉ាក់ប៉ាពិតជាពិបាកខ្លាំងណាស់ ប៉ុន្តែកូនខឹងខ្លាំងណាស់នូវពេលដែលម៉ាក់ប៉ាបង្កើតខ្ញុំហើយយកខ្ញុំមកបោះចោលបែបនេះ ប្រសិនបើម៉ាក់ប៉ាគ្មានការទទួលខុសត្រូវបែបនេះហេតុអ្វីម៉ាក់ប៉ាប្រឹងបង្កើតខ្ញុំមកធ្វើអី?
គ្រាន់តែការសប្បាយរបស់ម៉ាក់ប៉ាសោះធ្វើឱ្យខ្ញុំលំបាកបែបនេះ តើម៉ាក់ប៉ាជាមនុស្សប្រភេទណា? ពេលដែលខ្ញុំឃើញម៉ាក់ពោរពោះ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ខ្ញុំគិតថាពេលដែលខ្ញុំកើតមកខ្ញុំចង់ឃើញមុខម៉ាក់ប៉ាមុនគេ ប៉ុន្តែការគិតរបស់ខ្ញុំខុសស្រឡះដោយសារតែម៉ាក់ប៉ាគ្មានការទទួលខុសត្រូវ ម៉ាក់ប៉ាបានបង្កើតខ្ញុំហើយយកខ្ញុំទៅបោះចោល
ខ្ញុំពិតជាស្តាយខ្លាំងដែលមកចាប់កំណើតជាមួយម៉ាក់ប៉ាដែលគ្មានការទទួលខុសត្រូវបែបនេះ។ តើឪពុកម្តាយបែបនេះសមជាអ្នកមានគុណអត់? ប្រភព៖ Long Sokiry

No comments

Powered by Blogger.