អាផ្លយកូនស្រីប៉ា😂 😊

“សូមទោស ដែលមិនអាចមានរូបរាង ដែលអ្នកចង់បាន”
.........................
...................................
..............................................
អាផ្លយ បែកគ្នាពីសង្សារនាងរួច នាងបានសួរខ្ញុំថា: តើខ្ញុំមិនស្អាត មែនទេ?
“អាផ្លយ បើនៅក្នុងចំណោមហ្វូងមនុស្ស មិនរាប់ថាជាមនុស្ស ស្រីឡូយឆាយ ស្អាតអីមកពីណាទេ ប៉ុន្តែ រូបរាង ដែលមើលយ៉ាងម៉េច ក៏នៅតែស្រទន់ ពេលដែលនាងសើច ភ្នែកកោង បែបជាចំណិតលោកខែ មើលទៅជាផ្ទៃមុខ ដ៏គួរផ្អែមបែបនោះ ៕”
ឆ្លើយនិងសំនួរនាង ខ្ញុំឆ្លើយតបដោយម៉ាត់ៗ:   ឯងស្អាតណាស់ ហើយកុំគិតចឹង កុំដោយសារតែមនុស្សប្រុស ម្នាក់បោះបង់ចោលជំនឿទុកចិត្តខ្លួនឯង  បានទេ? មែនហើយ ~   ប៉ុន្តែ ខ្ញុំបែជា ដោយយល់ឃើញថា បើខ្ញុំស្អាតគ្រប់គ្រាន់មែន គេនិងមិនចាកចេញទៅទេ ។ឥឡូវខ្ញុំចង់ទៅកែខ្ទង់ច្រមុះ គាបស្មារអោយតូច ប្រហែលជាស្អាតជាងនេះ  ហើយគេនិងត្រឡប់មករកខ្ញុំវិញ ។ ពេលដែលខ្ញុំលឺបែបនេះ  ខ្ញុំសឹងតែមិនជឿត្រចៀកខ្លួនឯង ខ្ញុំទ្រាំមិនបានទេ ក៏ឆ្លើយតបសម្លេងទៅវិញ  ។
បើឯងធ្វើ ក៏មិនមែនអស់លុយតិចដែរ យ៉ាងហោចណាស់ក៏ពាន់ដែរ ហើយ ម៉្យាង លុយដែលឯងសន្សំ 1ឆ្នាំសម្រាប់បញ្ចប់ការសិក្សារឆ្នាំនេះក៏ឯងចាយវាយទៅលើគេអស់ហើយដែរ ហើយឥឡូវឯងគិតចឹង មានដឹងថា  វាគ្រោះថ្នាក់ប៉ុណ្ណាទេ ? បើឯងចង់ស្អាតមែន វាគ្មានបញ្ហាទេ  ក៏ប៉ុន្តែកុំដោយសារមនុស្សប្រុសប្រភេទនោះ អត់ស្រលាញ់ឯងផងនឹង ហើយ ឯងធ្វើបែបនេះ វាមិនសាកសមនិងតម្លៃទាល់តែសោះណាផ្លយ។
ដោយសារខ្លាចការបាត់បង់ ពេលដែលមានរឿងឈ្លាះគ្នា អាផ្លយ ជាអ្នកឲន ក្បាលមុនរហូត ។ ទាក់ទងចុះឡើង ៗ បានមួយឆ្នាំ ខាងប្រុស គេនិយាយឡើងមុខស្មើរថា បែកគ្នាបានទេ ?  ខ្ញុំហត់ហើយ ខ្ញុំមិនស្រលាញ់ផ្លយឯងទៀតទេ។
ខ្ញុំសួរទៅអាផ្លយ ថា ឯងគិតថា កាលពេលទាក់ទងគ្នាគេស្រលាញ់ឯងមែនហ៏ ? មែន 
អឺ !មែន! ពេលដែលគេនិយាយថា គេស្រលាញ់ឯងវាគឺជារឿងពិតព្រោះគេស្រលាញ់ឯង  ហើយ ឥឡូវគេឈប់ស្រលាញ់ឯងក៏ជារឿងពិតព្រោះគេមានអ្នកថ្មីហើយ ។ វាមិនខុសគ្នាអីផង  អារម្មណ៏របស់មនុស្ស ងាយហូតដូចអំបោះ គិតងាយបន្តិចទៅមើរ។
ចុងក្រោយ មានមួយម៉ាត់ចង់សរសេរថា  ការមានស្នេហាជារឿងរបស់មនុស្សពីរនាក់ តែបែកគ្នាវិញ គឺជា រឿងរបស់មនុស្សតែម្នាក់ទេ ។
ផ្លយ ឯងមិនអាក្រក់ទេ ឯងល្អណាស់ ល្អគ្រប់ទីកន្លែងទាំងអស់ ។ ឯងថែរក្សាខ្លួនឯងអោយល្អ ថ្ងៃណាមួយនិងមានប្រុសម្នាក់នោះដែលគេឃើញពីតម្លៃរបស់ឯងពិតប្រាកដ ៕



ប្រភព៖Ling Wang

No comments

Powered by Blogger.