​ដល់ក​ហើយ ! សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី​មិន​ស្គាល់ឈ្មោះ​ប្រទេស និង​មិន​ស្គាល់​គោរមងារ​នាយករដ្ឋមន្ត្រី​

​មជ្ឈដ្ឋាន​និស្សិត បញ្ញវន្ត បាននាំគ្នា​លាន់មាត់​ទាំង​ហួសចិត្ត​ពន់ពេក​ថា ក្នុងឋានៈ​តួនាទី​ជា​ប្រមុខរដ្ឋស្តីទី (​ពេល​អវត្តមាន​ព្រះមហាក្សត្រ​) ជា​ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែលជា​គណបក្សនយោបាយ​កាន់កាប់​អំណាច​ទាំងមូល បែរជា​សរសេរ​អក្សរ​ខុស​អក្ខរាវិរុទ្ធ​ព្រោងព្រាត​រហូតដល់​ថ្នាក់​សរសេរ​ឈ្មោះ ប្រទេស​កម្ពុជា និង​គោរមងារ​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​របស់ខ្លួន​មិន​ត្រឹមត្រូវ​ទៅវិញ។
​ព័ស្តុតាង​ជាក់ស្តែង​បានបង្ហាញ​ឲ្យ​ឃើញ​នូវ​កំហុសឆ្គង​ខាង​អក្ខរាវិរុទ្ធ​នៃ​លិខិតផ្លូវការ​របស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ជា​ប្រមុខរដ្ឋស្តីទី និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដូចខាងក្រោម ៖ 
១-​ពាក្យ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ត្រូវបាន​សរសេរ​ខុសឆ្គង​ថា «​សម្តេច​អគ្គមហាសេនា​ប​ត្តី​តេ​ជោ ហ៊ុន សែន​»​។​
២-​ពាក្យ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​សរសេរ​ខុសឆ្គង​ថា «​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជ​ជាណា​ចក្រ​កម្ពុជា​» ។​
៣-​ពាក្យ សម្តេចនាយក​រដ្ឋមន្ត្រី ជាទីគោរព​ដ៏​ខ្ពង់ខ្ពស់ ត្រូវបាន​សរសេរ​ខុសឆ្គង​ថា «​សម្តេចនាយក​រដ្ឋមន្ត្រី ជាទីគោរព​ដ​ខ្ពង់​ខ្ពស់​» ។​
៤-​ពាក្យ ព័ត៌មាន​ផ្សាយ​ថា ត្រូវបាន​សរសេរ​ខុសឆ្គង​ថា «​ពត៌មាន​ផ្សាយ​ថា​» ។​
៥-​ពាក្យ ពិធី​បុណ្យសព ត្រូវបាន​សរសេរ​ខុសឆ្គង​ថា «​ពិធីបុណ្យ​សព្វ​» ។​
៦-​ពាក្យ ទទួល​រ៉ាប់រង​ទាំងស្រុង ត្រូវបាន​សរសេរ​ខុសឆ្គង​ថា «​ទទួល​រាប់​រង​ទាំងស្រុង​» ។
៧-ពាក្យ មេត្តាទទួលនូវការគោរព ត្រូវបានសរសេរខុសឆ្គងថា «មេត្តាទទួលនៃការគោរព» ។
ប្រភព៖ DTNnews

No comments

Powered by Blogger.